Breaking៖ ទាហានជើងទឹក ថៃម្នាក់បានស្ល--ាប់ ដោយសាររៀបចំអាវុធនៅព្រំដែនថៃ-កម្ពុជា ខុសបច្ចេកទេសបណ្ដាលឱ្យផ្ទុះ!
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោក Parach Rattanaichaiphan អ្នកនាំពាក្យរងកងទ័ពជើងទឹកថៃ បានទទួលស្គាល់ថា.ទាហានជើងទឹក ថៃម្នាក់ ពិតជាបានស្លាប់ ពេលកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ ប្រាកដមែន។
មូលហេតុដោយសារទាហាន រូបនោះរៀបចំអាវុធនៅព្រំដែនថៃ-កម្ពុជា ខុសបច្ចេកទេសបណ្ដាលឱ្យផ្ទុះ។
ប្រភពពីkhaosod។
លោក Parach បញ្ជាក់ថា ទាហានជើងទឹក ដែលស្លាប់ឈ្មោះ Pattarawut Rattanawong ខណៈនៅមុនពេលកើតហេតុ រូបគាត់បានពិនិត្យនិងរៀបចំអាវុធ ហើយចៃដន្យ អាវុធបានផ្ទុះ បណ្ដាលឱ្យគាត់របួសធ្ងន់។
ភ្លាមៗក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរពេក គាត់បានស្លាប់ នៅមន្ទីរពេទ្យតែម្ដង៕

