គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Authorities Detain 11 People for questioning at Criminal Police Department in connection with the shooting death of a Vietnamese man

ករណីបាញ់សម្លាប់ជនជាតិវៀតណាមស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេង រាជធានីភ្នំពេញ : ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១១នាក់យកទៅសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ភ្នំពេញ : នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣កម្លាំងសមត្ថកិច្ចកំពុងតែឡោមព័ន្ធចាប់ក្រុមជនសង្ស័យដែលបាញ់សម្លាប់ជនជាតិវៀតណាម កាលពីម្សិលមិញ នៅសណ្ឋាគារ សូផៃ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់អោយដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សចំនួន ១១នាក់ យកទៅសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទាក់ទងករណីឃាតកម្មបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ម្សិលម៉ិញនេះ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ MINH HUNG KHOUN អាយុជាង ៣០ឆ្នាំ ជាជនជាតិវៀតណាម។ ត្រូវបានជនសង្ស័យបាញ់ទៅលើខ្លួនជនរងគ្រោះចំនួន ៣គ្រាប់បណ្តាលអោយស្លាប់ភ្លាំៗនៅនឹងកន្លែងកើតហេតុ។
ព័ត៌មានថ្មីៗ ពិត ជាក់ស្តែង 


 Tel: 088 797 4393
បងប្អូនពេញចិត្តនិងជួយជាថវិការនៅការផ្សព្វផ្សាយតាមរយះ(ABA-004 070 068 $ 500924266KH Rai sary)
Thank You For Watching
Post a Comment (0)
Previous Post Next Post

Social