គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Phnom Penh Military Arrested for Being Angry with His Wife for Shooting 3 Bullets and Running All Night

បុរសចិត្តខ្លាំងខឹងព្រោះប្រចណ្ឌប្រពន្ធ បាញ់អស់០៣គ្រាប់ រត់បានមួយយប់ ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន! បុរសម្នាក់បានឆែកឆាតប្រពន្ធមើលឃើញមាន ​សារឆ្លងឆ្លើយគ្នាជាមួយបុរសផ្សេងដែលជាកូនចៅធ្វើការជាមួយគ្នា ក៏កើតចិត្តខឹង បានទៅរកបុរសផ្សេងនោះដល់ផ្ទះ រួចដកកាំភ្លើងបាញ់ចូលផ្ទះជនរងគ្រោះ អស់០៣គ្រាប់ តែមិនបណ្តាលឲ្យមានអ្នកណាត្រូវរបួសទេ ហើយជនដៃដល់ ក៏បានបើករថយន្តគេចខ្លួនទៅបាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ មនុស្សម្នាជុំវិញកន្លែងកើតហេតុ កាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុប្រមាណជាង១០ម៉ោង ជនដៃដល់ដែលបានបាញ់ប្រហារនោះ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចផ្ទះសំណាក់បៃតង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញតែម្តង។ ជនដៃដល់មានឈ្មោះថា វង្ស ប៊ុនហាក់ អាយុ៤៣ឆ្នាំ មុខរបរអ្នកបង្កើតវីដេអូក្នុង You Tube កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់
ព័ត៌មានថ្មីៗ ពិត ជាក់ស្តែង 


 Tel: 088 797 4393
បងប្អូនពេញចិត្តនិងជួយជាថវិការនៅការផ្សព្វផ្សាយតាមរយះ(ABA-004 070 068 $ 500924266KH Rai sary)
{episode}=TV show {completed} {type}=NEWS {year}=2023
Post a Comment (0)
Previous Post Next Post

Social