ព័ត៌មានថ្មីៗ ពិត ជាក់ស្តែង
បងប្អូនពេញចិត្តនិងជួយជាថវិការនៅការផ្សព្វផ្សាយតាមរយះ(ABA-004 070 068 $ 500924266KH Rai sary)
Thank You For Watching
សាលិខិតគាំទ្រ
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំព្រមទាំងសមាជិក សមាជិការនៃអង្គភាពសារព័ត៌មាន ខេមរៈញូស៍ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងចូលកាន់ តំណែងជានាយករដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឲ្យមានសុខសន្តិភាពកាន់តែរឹងមាំ សេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន ប្រជាជនមានជីវភាពកាន់តែធូរធារ សម្បូរ សប្បាយ និងរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តជានិរន្តរ៍
យើងខ្ញុំទាំងអស់គ្នា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ ដើម្បីប្ដូរយកសន្តិភាព និងការអភិវឌ្ឍពេញលេញជូនជាតិមាតុភូមិទាំងមូល ។ ការខិតខំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិតជាមានគុណតម្លៃ ដ៏ឧត្ដុង្គឧត្តមមិនអាចកាត់ថ្លៃបាន ដែល យើងខ្ញុំទាំងអស់គ្នានឹងនៅតែចងចាំ និងដឹងគុណូបការៈនេះជាប់ក្នុងបេះដូង ជានិច្ច ។
ឯកឧត្តបបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាបេក្ខជនដែលស័ក្តិសមបំផុត ដែលពោរពេញដោយសក្តានុពលក្នុងការបន្តវេន និងដឹកនាំប្រទេសជាតិ បន្តការពារសន្តិភាព និងការអភិវឌ្ឍក្នុងការទទួលតំណែងជា នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តគំរូវីរភាពដ៏អស្ចារ្យរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការថែរក្សាការពារសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋទៅថ្ងៃអនាគត ។
ក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណទាំងបី ព្រមទាំងវត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ការពារ និងប្រោសព្រំ ប្រទានពរជ័យ បវរសួស្តីជ័យ មង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់ និង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និង លោក ជំទាវព្រមទាំងកូនប្រុសស្រីសូមបានសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


