អុញនោះជនសង្ស័យដែលតែងតែបបួលនារីៗតាមហាង ល្បួងយកមកប្លន់នៅទីស្ងាត់នោះ ពេលនេះត្រូវអស់ល័ក្ខហើយ
ភ្នំពេញ បើតាមការពិនិត្យមើលសកម្មភាព វីដេអូ ចេញពីកាមេរ៉ាសុវត្ថិភាព !
នៅវេលាម៉ោង២ រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ"
ជនសង្ស័យដែលតែងតែចូលខារ៉ាអូឃេ បបួលនារីៗដែលនៅក្នុងបន្ទប់ដើម្បីកំដររូបគេ ដើរលេងជាមួយ ដោយនិយាយថា បើព្រមទៅជាមួយគេ គេហ៊ានឱ្យតម្លៃក្នុងម្នាក់ ១៥០ដុល្លាឯណ្ណោះ តែពេលនេះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារកណ្ដាលទី១ឃាត់ខ្លួនបានហើយ
តាមសម្តីជនរងគ្រោះដែលចាញ់បោកជនសង្ស័យបានប្រាប់ថា
ជនសង្ស័យ ខាងលើបានចូលកំសាន្ត នៅខារ៉ាអូខេ មួយកន្លែង តាមបណ្តោយផ្លូវ២៧១ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយជនសង្ស័យខាងលើចូលទៅ កំសាន្តក្នុងបន្ទប់ខារ៉ាអូខេ បានប្រហែលកន្លះម៉ោង ក្រោយមកបានរៀបរាប់ថា រូបគេសេដ ក៏បបួលនារីៗដែលនៅក្នុងបន្ទប់ដើម្បីកំដររូបគេ ដើរលេងជាមួយ ដោយនិយាយថា បើព្រមទៅគេឱ្យ តម្លៃ១៥០ដុល្លាក្នុងម្នាក់ ពេលនោះមាននារី២នាក់ ព្រមទៅជាមួយ ជនសង្ស័យខាងលើ ដោយគិតថាជនសង្ស័យតែម្នាក់ឯក មិនហ៊ានធ្វើអ្វីនោះទេ ។
តែនៅពេលដល់ កន្លែងស្ងាត់ តាមបណ្តោយផ្លូវជាតិលេខ៦អា មហាវិថីឈ្នះឈ្នះ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ទៀត ពីគូថរថយន្ត ធ្វើសកម្មភាពភ្ជង់ប្លន់ យកគ្រឿងអលង្ការនិងទូរសព្ទដៃពីនារីរងគ្រោះទាំង២នាក់ ដោយម្នាក់ចេញពីគូថរថយន្ត យកកាំបិតភ្ជង់ រីឯម្នាក់ទៀតជាអ្នកបើករថយន្ត បានដកកាំភ្លើងភ្ជង់បន្ថែមទៀត ដោយការភ័យខ្លាច នារីរងគ្រោះ ក៏ព្រមឲ្យប្រមូលលុយនិងគ្រឿងអលង្ការមួយចំនួន សរុបជាទឹកប្រាក់៩០០ដុល្លា រួមទូរស័ព្ទ១២proមួយគ្រឿង អោយទៅជនសង្ស័យ ជាថ្នូនឹងការដោះលែង ។
សូមបញ្ចាក់ផងដែថាជនសង្ស័យខាងលើបានធ្វើសកម្មភាពជាច្រើនលើកច្រើនសារមកហើយ ស្រាប់តែនៅវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ខាងលើបាន នៅចំណុចផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណះពេលដែលជនសង្ស័យ ធ្វើសកម្មភាពល្បួងលួងលោមនារីៗ ដឹកយកទៅញាំអីនៅក្រៅ លុះដល់កន្លែងស្ងាត់បែរជាដកកាំ.ភ្លើ.ង ភ្ជុងប្លន់យកទូរសព្ទ័IPhone 12pro 13pro 14pro រួមទាំងលុយមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ច នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារកណ្ដាលទី១ ដើម្បីចាត់ការបន្តតាមនីតិវីធី ៕
ព័ត៌មានថ្មីៗ ពិត ជាក់ស្តែង
បងប្អូនពេញចិត្តនិងជួយជាថវិការនៅការផ្សព្វផ្សាយតាមរយះ(ABA-004 070 068 $ 500924266KH Rai sary)
Thank You For Watching

