គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

តើលោកសាន គឹមអ៊ាប កំពុងបង្ហាញឱ្យឃើញពីភាព បោះបង់ភារកិច្ច ការអនុវត្តច្បាប់ភូមិឃុំមានសុវត្ថិភាព៧ចំណុចរ

 


តើលោកសាន គឹមអ៊ាប កំពុងបង្ហាញឱ្យឃើញពីភាព បោះបង់ភារកិច្ច ការអនុវត្តច្បាប់ភូមិឃុំមានសុវត្ថិភាព៧ចំណុចរបស់រាជរដ្ឋាភិបាលច្បាស់ទេ?


(មណ្ឌលគិរី)៖ ការរីកលូតលាស់របស់ សង្វៀនបញ្ជល់មាន់ និងអាប៉ោងខ្នាតធំលំដាប់ VIP នៅស្រុកកែវសីមា កំពុងបង្ហាញឱ្យឃើញពីភាព បោះបង់ភារកិច្ច និងភាពខ្សោយយ៉ាងធ្ងន់ធ្ងរ ក្នុងការដឹកនាំរបស់ លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា ដែលត្រូវជាអ្នកគ្រប់គ្រងស្រុកទាំងមូលតាមអំណាចច្បាប់។

លើកលែងតែមានការប្រកាសផ្លូវការ ឬវិធានការបន្ទាន់ណាមួយពីសំណាក់អាជ្ញាធរ លោកអភិបាលស្រុកមិនអាចបង្ហាញបានសូម្បីតែសញ្ញាណនៃ
ការទទួលខុសត្រូវការដឹកនាំការអនុវត្តច្បាប់ តាមតួនាទីរបស់ខ្លួន។

រយៈពេលជាច្រើនសប្តាហ៍ សង្វៀនខុសច្បាប់បានបន្តបើកយ៉ាងរំពឹករំភើប ខណៈពលរដ្ឋ–អ្នកញៀនល្បែង–រថយន្ត–ម៉ូតូ ជិះចូលចេញដូចទីផ្សារដើមក្រូច។
នេះបង្ហាញច្បាស់ថា៖
មិនមែនអាជ្ញាធរមិនដឹងទេ តែជា «ការអនុញ្ញាតដោយលំនាំ» ឬ «ការដាក់ភ្នែកដៃ» បែបប្រព័ន្ធ។

ប្រជាពលរដ្ឋបានអះអាងយ៉ាងច្បាស់ថា៖
«លេងខ្នាតនេះ បើគ្មានភ្លើងខៀវគាំទ្រ គ្មានស្រុកយល់ព្រម—គ្មាននរណាហ៊ានបើកទេ!»

ការរំលោភច្បាប់ដល់កម្រិតនេះ បង្កើតសំណួរធំៗចំពោះសាច់រឿង៖
- តើអភិបាលស្រុកធ្វើអ្វី?
- តើអោយសិទ្ធិនរណាគ្រប់គ្រងស្រុក?
- តើតួនាទីគណៈបញ្ជាការឯកភាពកំពុងស្ថិតនៅណា?
-ហើយតើហេតុអ្វីបានជាតាំងខុសច្បាប់នេះអាចដំណើរការក្រោម(ដង្ហើម)ភ្នែករដ្ឋបាលស្រុក?
ក្នុងពេលដែល អធិការនគរបាលស្រុក ថ្លែងប្រាប់សារព័ត៌មានថា “បានចាត់វិធានការ” តែសង្វៀននៅតែបើកលេងរាល់ថ្ងៃ នេះជាការបង្ហាញពី៖
«វិធានការផ្លូវការ តែគ្មានការអនុវត្ត»
ជារឿងធ្ងន់ណាស់ សម្រាប់ស្ថាប័នអនុវត្តច្បាប់មូលដ្ឋាន។
មហាជនសាធារណៈសូមទាមទារ៖
ការបកស្រាយជាផ្លូវការ និងភ្លាមៗពី លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា។
ករណីនេះសូមស្នើឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មេតាមើល ការអនុវត្តច្បាប់ភូមិឃុំមានសុវត្ថិភាព៧ចំណុចរបស់រដ្ឋាភិបាលលើលោកសាន គឹមអ៊ាប ជាអភិបាលស្រុកផង។
ប្រជាពលរដ្ឋមិនសួរថា តើមានល្បែងទេ?
ប៉ុន្តែសួរ៖
«ហេតុអ្វីបានជាអាជ្ញាធរមិនសម្រេចបិទឬបញ្ឈប់បាន?»
«នរណាអនុញ្ញាតឱ្យសិទិ្ធអ្នកលេងល្បែងខុសច្បាប់បែបនេះ?»
រហូតដល់ពេលនេះ ពលរដ្ឋនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី រង់ចាំ មេដឹកនាំដែលមានទំនួលខុសត្រូវពិតប្រាកដ មិនមែនការស្ងៀមស្ងាត់ ឬការញញឹមទទេពីក្រោមតុរដ្ឋបាលឡើយ។
លោក សាន គឹមអ៊ាប អភិបាលស្រុក ត្រូវតែបង្ហាញថា
ច្បាប់ឈរដាច់មុខងារសាធារណៈចំពោះប្រជាជនដែលបារម្ភ មិនមែនសម្រាប់អ្នកលេងល្បែង VIP នោះឡើយ៕









Post a Comment (0)
Previous Post Next Post

Social