គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រពន្ធខឹងប្តីផឹកស្រវឹង ពូកែរករឿងពេកទាញរបស់មួយនេះដាក់ ផូស បណ្តាលអោយប្តីស្លាប់តែម្តង.!


ស្ដ្រីឈ្មោះ កៅ នេម បានប្រើដំបងឈើ វាយប្ដីបណ្ដាលឱ្យបាត់បង់ ជីវិត ដោយសារ មានអំពើរ ហិង្សា ក្នុងគ្រួសារ កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៥០នាទី ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង​ មានករណីឃាតកម្មដោយអចេតនាកេីតឡេីង(អំពេីហឹង្សារ​ក្នុងក្រុមគ្រួសារ)ដោយដេីមហេតុព្រោះប្តីឈ្មោះខឹម ណេង ស្រវឹងស្រារួចក៏បាន​ឈ្លោះ​ប្រកែកគ្នាជាមួយប្រពន្ធឈ្មោះកៅ នេម និងបានយកដំបងឈេីមកវាយប្រពន្ធចំនួន១ដំបងបណ្តាលឲ្យបែកក្បាលហេីយក៏មានការប្រតាយប្រតបគ្នារួចប្រពន្ធក៏ដណ្តេីមដំបងឈេីនោះពីប្តីវិញហេីយក៏បានវាយ​ចំក្បាលប្តីចំនួន២ដំបងរួចប្តីក៏ដួលទៅលេីដីហេីយសន្លប់បាត់ទៅ ប្រពន្ធឈ្មោះកៅ​ នឹម​ ក៏បានហៅអ្នកនៅក្បែរនោះឲ្យជួយជូនទៅពេទ្យពេលទៅដល់មណ្ឌលសុខភាពក៏បានលាងរបួសចំណែកឯប្តីដោយមានអាការៈធ្ងន់ធ្ងរគ្រូពេទ្យក៏បានបញ្ជូនទៅភ្នំពេញបន្ត តែមិនទាន់ដល់ភ្នំពេញក៏បានស្លាប់បាត់ ជីវិត ពាក់កណ្តាលផ្លូវ សពត្រូវបាន ក្រុមគ្រួសារ យកមកធ្វើ បុណ្យតាមប្រព្រៃណី។

ចំណែកស្រ្តីជាប្រពន្ធដែលបានវាយប្ដីឲ្យបាតបង់ជីវិតនោះត្រូវបាន លោក អធិការដ្ឋាននគរបាលស្រុកបុទុមសាគរ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់៕






Post a Comment (0)
Previous Post Next Post

Social