សម្រែកយំសុំជួយពីគ្រួសារក្រីក្រ.សូមថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញ មេត្តាអន្តរាគមន៍ដោយមនុស្សធម៌!
(បន្ទាយមានជ័យ)៖ ជួយប្តីកូនខ្ញុំផង ខ្ញុំជាមនុស្សក្រីក្រ ខ្ញុំមិនមានចេតនាបំពានច្បាប់ទេ)
-នេះជាសម្លេងថ្ងូរ ក្តីឈឺចាប់ និងទឹកភ្នែករបស់ស្ត្រីម្នាក់ ពីខេត្តបន្ទាយមានជ័យ ខេត្តជាប់ព្រំដែនកម្ពុជា.ថៃ. ដែលកំពុងរង់ចាំយុត្តិធម៌ និងសូមក្តីមេត្តាករុណា សម្រាប់ប្តី និងកូនរបស់គាត់។
តាមការបញ្ជាក់ពីគ្រួសារ នៅរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ប្តី និងកូនរបស់គាត់ បានយកសាំងឱ្យមនុស្សម្នាក់ដែលហៅឲ្យជួយឆ្លងតាមទឹក ចូលទៅតំបន់អភិរក្ស ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ក្រោយមក ពួកគាត់ត្រូវបានមន្ត្រីនៃមន្ទីរបរិស្ថានខេត្ត ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ គ្រួសារបានអះអាងថា ការធ្វើឡើងនេះ មិនមែនដោយចេតនាបំពានច្បាប់ ឬបំផ្លាញធម្មជាតិឡើយ ប៉ុន្តែ ដោយយល់ដល់ទឹកចិត្តអ្នកក្រលំបាក់ដូចគ្នាធ្លាប់ជួយគ្នា.ជាលទ្ធផលនៃមនុស្សធម៌ នឹងភាពក្រីក្រ ដែលយល់ដល់ការខ្វះជម្រើសក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកស្គាល់គ្នារាប់អានគ្នា។ ព្រោះពួកគាត់ធ្វើការរកទទួលទានពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបំពេញបាយបីពេល សម្រាប់កូនតូចៗនៅផ្ទះដូចគ្នា។ សាច់ញាតិបានបន្ថែម។
ក្រោមស្ថានភាពដ៏លំបាកនេះ គ្រួសារពួកគាត់សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញ យើងអ្នកសារព័ត៌មានក្នុងនាមអ្នកនាំសម្លេងពលរដ្ឋ សូមសមត្ថកិច្ចជំនាញមេតាពិចារណាករណីនេះដោយយកមនុស្សធម៌ជាចម្បង ហើយសូមគិតគូរពីបរិបទជីវភាព ការខ្វះខាត និងផលប៉ះពាល់ដល់គ្រួសារដែលកំពុងពឹងផ្អែកលើអ្នកជាប់ពាក់ព័ន្ធ។
ការអនុវត្តច្បាប់ គឺជារឿងចាំបាច់សម្រាប់ការ ការពារធម្មជាតិ និងសង្គម យើងខ្ញុំអ្នកសារព័ត៌មានមិនរារាំងនៅការងារគ្រប់គ្រង់ធនធានធម្មជាតិនោះទេ។ ទន្ទឹមនឹងនោះ យើងខ្ញុំគ្រាន់តែសូមក្តីមេត្តាករុណា និងការពិចារណាតាមស្ថានភាពជាក់ស្តែង ក៏ជាសសរស្តម្ភនៃយុត្តិធម៌ដែរ។ សម្រែករបស់អ្នកក្រីក្រ កំពុងរង់ចាំការឆ្លើយតបពីសង្គម និងអំណាចដែលមានសមត្ថភាពជួយពួកគាត់បាន៕




