គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមត្ថកិច្ចឃាត់ខ្លួនបុរសអនាថាម្នាក់ ដែលប្រើសម្តីអសុរោះ និងគំរាមប្រើហិង្សាលើជនបរទេស យកមកអប់រំ!


ភ្នំពេញ៖ បុរសម្នាក់ដែលបានបង្កការភ្ញាក់ផ្អើល និងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ពាក់ព័ន្ធនឹងការប្រើសម្តីអាក្រក់ និងកាយវិការចង់ប្រើហិង្សាលើជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចស្វែងរកឃើញ និងនាំខ្លួនមកធ្វើការអប់រំហើយ កាលពីយប់មិញនេះ។


នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញបុរសបង្កហេតុរូបនោះ នៅចំណុចសួនច្បារឫស្សីកែវ។ ភ្លាមៗនោះ គាត់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងអនុវត្តនីតិវិធីអប់រំ។


ឆ្លងតាមការត្រួតពិនិត្យ និងសាកសួរនាំ សមត្ថកិច្ចបានបញ្ជាក់ពីអត្តសញ្ញាណ និងសាវតារបស់បុរសរូបនេះដូចខាងក្រោម៖

• មុខរបរ៖ ជាអ្នករើសអេតចាយ។

• ស្ថានភាពរស់នៅ៖ ជាជនអនាថា គ្មានទីលំនៅពិតប្រាកដ ដោយដើរដេកតាមវត្តអារាម និងតាមទីធ្លាសាធារណៈនានា។


ការឃាត់ខ្លួននេះធ្វើឡើង បន្ទាប់ពីមានការចែកចាយវីដេអូដែលបង្ហាញពីសកម្មភាពរបស់បុរសរូបនេះ ប្រើសម្តីជេរប្រមាថ និងមានបំណងចង់វាយតប់ទៅលើជនបរទេសម្នាក់។ សកម្មភាពនេះត្រូវបានមហាជនយល់ឃើញថា ជាទង្វើមិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរូបភាពថ្លៃថ្នូររបស់ប្រទេសជាតិ។

បច្ចុប្បន្ន បុរសរូបនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចខណ្ឌដូនពេញ ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងទទួលការអប់រំឱ្យរស់នៅមានសណ្តាប់ធ្នាប់ឡើងវិញ៕



Post a Comment (0)
Previous Post Next Post

Social