គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃើញក្មេងស្រីដើរតាមផ្លូវម្នាក់ឯង យុវជន២នាក់ហៅឡើងជិះម៉ូតូ ថាជូនទៅផ្ទះ ដល់ព្រៃស្ងាត់ចាប់រំលោភបូកបានសម្រេច !



ព្រៃវែង៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវយុវជន២នាក់ បោកបញ្ឆោតអោយឡើងជិះម៉ូតូថាជូនទៅផ្ទះ តែពេលដល់ព្រៃស្ងាត់ក៏ចាប់រំលោភបូករហូតបានសម្រេចទាំង២នាក់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង ៥០នាទី យប់ថ្ងៃទី១៥មេសា ដែលជាថ្ងៃចូលឆ្នាំទី២ នៅក្នុងព្រៃ ខាងលិចភូមិព្រៃតាព្រំ ក្នុងឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ភារ៉ា នីតា អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំ-ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ចំណែកយុវជនជាជនសង្ស័យ ទី១ឈ្មោះ រុន ភារិទ្ធ អាយុ១៨ឆ្នាំ ទី២ឈ្មោះ ឡុប ស៊ីណែត អាយុ១៨ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ យុវតីរងគ្រោះបានដើរទៅលេងកម្មវិធីចូលឆ្នាំដែលគេរៀបចំនៅក្នុងភូមិ ហើយពេលយប់ងងឹតក៏ដើរមកផ្ទះវិញតែម្នាក់ឯង។ ពេលដើរមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែយុវជនជាជនសង្ស័យទាំង២ បានជិះម៉ូតូមកដល់ ហើយក៏ហៅយុវតីរងគ្រោះអោយឡើងជិះម៉ូតូ ដោយប្រាប់ថា ចាំពួកគេជូនទៅផ្ទះ ដោយគិតថាជាអ្នកស្គាល់គ្នា នៅភូមិជិតគ្នា នាងក៏ជឿជាក់ហើយឡើងជិះម៉ូតូជាមួយ ស្រាប់តែមកដល់ខាងលិចភូមិ យុវជនទាំង២បានជិះម៉ូតូចូលព្រៃ ហើយធ្វើសកម្មភាពចាប់នាងរំលោភរហូតបានសម្រេចទាំង២នាក់ រួចហើយទើបដឹកនាងមកទំលាក់ក្បែផ្ទះ ហើយក៏ជិះម៉ូតូទៅបាត់។

ប្រភពដដែលនេះបានបន្តថា ពេលមកដល់ផ្ទះ យុវតីរងគ្រោះបានរៀបរាប់ប្រាប់ឪពុកម្តាយ ទើបផ្អើលនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រហូតឈានដល់ការចាប់ឃាត់ខ្លួនយុវជនទាំង២នាក់បាន នៅយប់ថ្ងៃដដែលនោះតែម្តង។

បច្ចុប្បន្ន យុវជនទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រាច ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការបន្តទៅតាមនីតិវិធី។






Post a Comment (0)
Previous Post Next Post

Social