គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

បុរស២នាក់ស្លា.ប់ ក្រោយបើករថយន្តទៅបុកគូទរថយន្ត ធុនធំចតចោលនៅកាវផ្លូវ.!


ស្រុកព្រៃនប់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និង រថយន្តចតចោល បណ្តាលបុរស២នាក់ ស្លា.ប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ នៅវេលាម៉ោង ០៥:២០នាទី ថ្ងៃទី០៩.០៥.២០២៦ លើដងផ្លូវជាតិលេខ១៤៦B ចន្លោះគីឡូម៉ែត្រលេខ ០១-០២ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

យោងតាម របាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយរថយន្ដ ០១គ្រឿងម៉ាក TOYOTA COROLLA ពណ៌ខ្មៅ ដែលមានទិសដៅពីស្រុកព្រៃនប់ ឆ្ពោះទៅ ស្រុកស្ទឹងហាវ (ពីកើតទៅលិច) បើកបរដោយឈ្មោះ ង៉ែត សុខ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរចំនួន០១នាក់ឈ្មោះ កង ទុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរប្រជាការពារ មានទីលំនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

 លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តសណ្ដោងរ៉ឺម៉ក០១គ្រឿងកំពុងឈប់ចតក្បែរចិញ្ចើមផ្លូវ ម៉ាក HYUNDAI ពណ៌ស និងសឺមីរ៉ឺម៉ក ដែលមានទិសដៅស្របគ្នា និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបុកពីក្រោយពេញទំហឹងតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយ អ្នកបើកបរថយន្ដ និង អ្នករួមដំណើរក្នុងរថយន្ដម៉ាក TOYOTA COROLLA (ស្លា.បនៅនឹងកន្លែងកើតហេតុ) ។








Post a Comment (0)
Previous Post Next Post

Social