គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់ខ្លួនជនជាតិបង់ក្លាដេស ចំនួន១២នាក់ ពាក់ព័ន្ធករណីឆបោក Scam Online នៅខណ្ឌមានជ័យ.!


(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយអភិបាលខណ្ឌមានជ័យ ដោយបានការដឹកនាំសម្របសម្រួលនីតិវិធីផ្លូវច្បាប់ពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំង បុរី ប៉េងហួតដឹស្តាអិតធឺណល ស្ថិតនៅផ្ទះលេខ04 ផ្លូវលេខE-10 ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធសង្ស័យករណីសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Scam Online)។


ជាលទ្ធផលរកឃើញ ជនជាតិបង់ក្លាដេស ចំនួន១២នាក់ និងរកឃើញវត្ថុតាង Laptop ២គ្រឿង, ទូរស័ព្ទ២៣គ្រឿង, All in one ១៤គ្រឿងអាវសដៃវែង១, អាវធំ១, ក្រវ៉ាត់ករ១ និងក្រដាសលុយសែនមួយចំនួន។

 

ក្រុមជនល្មើសខាងលើ ប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពដោយអូសទាញ ឲ្យជនរងគ្រោះបង់ប្រាក់ថ្លៃសេវារដ្ឋបាល (រត់ការ) ផ្តល់កម្ចីក្លែងក្លាយ៕








Post a Comment (0)
Previous Post Next Post

Social