កណ្តាល៖ បុរសជាជនសង្ស័យចំនួន០៤នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដោយរងរបណ្តឹងពីស្ត្រីរងគ្រោះករណីរួមគ្នារំលោភសេពសន្ថវ:លើស្ត្រីរងគ្រោះតែម្នាក់ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយកើតហេតុ កាលពីវេលាម៉ោង ២៣និង០០នាទី កំឡុងខែឧសភា ឆ្នាំ២០២៦ នៅចំណុចរោងដែលគេបោះបង់ចោលមួយកន្លែងស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយស្ត្រីរងគ្រោះទើបតែមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលដើមមៀន កាលពីថ្ងៃចុងសប្តាហ៏កន្លងទៅ(ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៦) ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា៖ ស្ត្រីជាដើមបណ្តឹងមានឈ្មោះ ម.ស.ម ( មាន ស្វាមី) អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមេផ្ទះ ចំនែកបុរសជាជនសង្ស័យមានចំនួន០៤នាក់៖
១. ឈ្មោះ អ៊ុកយ៉តខ្វាន់ អាយុ២១ឆ្នាំ.
២. ឈ្មោះ មាន ម៉ន អាយុ៤០ឆ្នាំ.
៣. ឈ្មោះអ៊ុក រ៉ាយុ អាយុ១៥ឆ្នាំ .
៤. ឈ្មោះអ៊ុក រ៉ានុត អាយុ១៧ឆ្នាំ ជនសង្ស័យទាំង០៤នាក់ ជាជនជាតិខ្មែរមុខរបររើសអេតចាយ វិជ្ជមាននូវសារធាតុញៀន និងមានទីលំនៅជាមួយស្ត្រីរងគ្រោះក្នុងភូមិសង្កាត់កើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ ស្ត្រីរងគ្រោះបានរៀបរាប់ក្នុងពាក្យបណ្តឹងថា៖ នៅវេលាម៉ោង១១និង០០នាទី កំឡុងខែឧសភា ឆ្នាំ២០២៦ គឺស្ត្រីរងគ្រោះបានឈ្លោះប្រកែកជាមួយប្តី ហើយនាងក៏បានដើរចេញពីផ្ទះទាំងកណ្តាលរាត្រី មកដល់រោងដែលគេបោះបង់ចោលមួយកន្លែង ក្នុងទីតាំងកើតហេតុ ក៏បានជួបជនសង្ស័យទាំង០៤នាក់កំពង់ប្រើប្រាស់គ្រឿងញៀន ហៅនាង ឲ្យចូលដេកក្នុងរោងជាមួយ ហើយនាងក៏យល់ព្រម។ លុះក្រោយមក ជនសង្ស័យទាំង០៤នាក់ ក៏បានសុំស្ត្រីរងគ្រោះរួមភេទ ឯស្ត្រីរងគ្រោះក៏បានយល់ព្រមរួមភេទជាមួយបុរសជាជនសង្ស័យម្នាក់ម្តងៗ គ្រប់ទាំង០៤នាក់ រួចក៏បានចែកផ្លូវគ្នាអស់ទៅ។
រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ទើបស្ត្រីរងគ្រោះ សម្រេចចិត្តមកដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យទាំង០៤នាក់ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ឲ្យជួយអន្តរាគមន៏ ឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ នាំយកមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ទាំង០៤នាក់ បានឆ្លើយសារភាពដូចគ្នាថា៖ ពួកខ្លួនពិតជាបានរួមភេទជាមួយស្ត្រីរងគ្រោះ ទាំងអស់គ្នាពឹតប្រាកដមែន តែមិនបានចាប់បង្ខំឬចាប់រំលោភសេពសន្ថវ:នោះទេ គឺដោយមានការព្រមព្រាងគ្នា ពីស្ត្រីរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវិធី ៕


