គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សាលាឧទ្ធរណ៍ភ្នំពេញ កំណត់ជំនុំជម្រះសំណុំរឿងបាញ់សម្លាប់ថៅកែទឹកសុទ្ធ នៅកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រោយសាលាដំបូងខេត្តសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត!



(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងឃាតកម្មគិតទុកជាមុន ដែលប្រព្រឹត្តដោយឈ្មោះ អោម ឆន ហៅ ឆោម ឆន ភេទប្រុស អាយុ៥៨ឆ្នាំ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ជនជាប់ចោទរូបនេះ បានបាញ់សម្លាប់ថៅកែទឹកសុទ្ធឈ្មោះ ប៊ិន ហឿន នៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។


កាលពីមុន សាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រកាសសាលក្រមព្រហ្មទណ្ឌលើសំណុំរឿងនេះ ដោយសម្រេចផ្តន្ទាទោសឈ្មោះ អោម ឆន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឲ្យសងសំណងចំនួន ៣០លានរៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់លើអង្គហេតុ ភស្តុតាង ការសាកសួរសាក្សី និងអង្គច្បាប់។


ក្រុមគ្រួសាររបស់ជនរងគ្រោះ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកចៅក្រម សុខ ឧត្តម ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកំពង់ឆ្នាំង រួមទាំងចៅក្រមប្រឹក្សា និងអយ្យការអម សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។


ជាមួយគ្នានេះ ពួកគេក៏បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងកញ្ញាមេធាវី ទ្រី ស្រីលក្ខ័ណ ដែលបានតំណាង និងការពារសិទ្ធិរបស់ដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងឃាតកម្មនេះ។ ការជំនុំជម្រះនៅសាលាឧទ្ធរណ៍នេះ នឹងជាជំហានបន្តក្នុងដំណើរស្វែងរកយុត្តិធម៌សម្រាប់សំណុំរឿងដ៏សោកសៅនេះ៕










Post a Comment (0)
Previous Post Next Post

Social