Breaking៖ ទ័ពអាកាសថៃ បង្ហាញអំនួតលើF-16 ក្នុងការប៉ះទង្គិចគ្នាជាមួយកម្ពុជា នាពេលថ្មីៗនេះ!
កងទ័ពអាកាសថៃ(RTAF) បានប្រកាសនៅថ្ងៃទី១២.០៨.២០២៥ថា ប្រតិបត្តិការរយៈពេល៥ថ្ងៃ។
ដោយប្រើយន្តហោះចម្បាំង F-16 ប្រឆាំងនឹងកងកម្លាំងកម្ពុជា បានបង្ហាញថា ខ្លួនត្រូវបានរៀបចំយ៉ាងពេញលេញ ជាមួយនឹងសមត្ថភាពយោធាទំនើប ដើម្បីប្រឆាំងនឹងការគំរាមកំហែងជាតិ។
ប្រភពពីThe nation ។
ការប្រកាសនៅលើទំព័រហ្វេសប៊ុក របស់RTAF បាននិយាយថា ខ្លួនមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការចាប់យកអាវុធទំនើប រក្សាកងទ័ពរបស់ខ្លួនជាប្រចាំ និងផ្តល់ការបណ្តុះបណ្តាលជាបន្តបន្ទាប់ ដល់អ្នកបើកយន្តហោះ និងបុគ្គលិក ដើម្បីធានាបាននូវការត្រៀមខ្លួន សម្រាប់បេសកកម្មការពារដែនអាកាស។
អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានអះអាងថា អំពេលប៉ះទង្គិចគ្នា រវាងទ័ពថៃនិងកម្ពុជារយៈពេល៥ថ្ងៃ ។
គឺទ័ពថៃ ប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក លើទីតាំងស៊ីវិល ផ្ទះពលរដ្ឋ.វត្ត.សាលារៀន និងមានបាញ់ផ្សែងពុលទៀតផង៕

