គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកសង្កេតការណ៌អន្តរជាតិខាងថៃ មិនកាន់ជើងទ័ពថៃឡើយ

Breaking៖ ក្រុមសង្កេតការណ៍អន្តរជាតិខាងថៃ មិនកាន់ជើងទ័ពថៃឡើយ ដោយថា ពួកគេពុំបានកត់ត្រា លើករណីកម្ពុជាប្រើប្រាស់មីន.ញុះញង់.ឬព័ត៌មានក្លែងក្លាយខាងកម្ពុជានោះទេ! ស្របពេលដែលកងទ័ពថៃ បន្តចោទប្រកាន់មកលើកម្ពុជា ថាប្រើប្រាស់មីនថ្មី បង្កើតព័ត៌មានក្លែងក្លាយ និងញុះញង់.បង្កជម្លោះនៅព្រំដែន.! ស្រាប់តែប្រធានក្រុមអ្នកឃ្លាំមើលអន្តរជាតិអាស៊ាន(IOG) លោក Brig Gen Samsul Rizal Musa ដែលបានចុះពិនិត្យនិងអង្កេត ដោយផ្ទាល់តាមតំបន់ព្រំដែន ក្នុងប្រទេសថៃ បានថ្លែងថា លោកមិនបានកត់សម្គាល់ អំពីការប្រើប្រាស់មីនពីសំណាក់កម្ពុជា.ដ្រូនកម្ពុជា.ញុះញង់ និងព័ត៌មានក្លែងក្លាយ ពីកម្ពុជានោះឡើយ។ ប្រភពពីkhaosod។ លោក Brig Gen Samsul បានថ្លែងបែបនេះ ក្នុងពេលពន្យល់ប្រាប់មន្រ្តីជាន់ខ្ពស់កងទ័ពថៃ នៅខេត្តសុរិន្ទ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងក្រោយ នៃដំណើរសង្កេតការណ៍រយៈពេល៣ថ្ងៃ របស់ក្រុមអ្នកឃ្លាំមើលអន្តរជាតិអាស៊ាន(IOG) នៅតាមព្រំដែនថៃ-កម្ពុជា។ ការអង្កេតនេះ នឹងមានរបាយការណ៍រឹងមួយ ក្នុងសប្តាហ៍ក្រោយ។ គួរំលឹកថា កាលពីព្រឹកទី១២.០៨.២០២៥ ទាហានថៃម្នាក់ បានជាន់មីនផ្ទុះដាច់ជើង ត្រង់ចំណុច ខាងលិចប្រាសាទតាមាន់ធំ ហើយរឿងនេះ កំពុងក្លាយជាប្រធានបទក្ដៅ ព្រោះថៃ បានចោទប្រកាន់កម្ពុជា ថាដាក់មីនថ្មីធ្វើឱ្យទាហានថៃ រងគ្រោះជាបន្តបន្ទាប់!។ ការជាន់មីន ពីសំណាក់ទាហានថៃ នៅក្បែរព្រំដែន ក្នុងរយៈពេល១ខែនេះ គឺមាន៤ករណីហើយ។ ទី១៖ នៅថ្ងៃទី១៦ កក្កដា ២០២៥។ ២៖ នៅថ្ងៃទី២៣ កក្កដា ២០២៥។ ៣៖ នៅថ្ងៃទី៩ សីហា ២០២៥ ពោលគឺ៣ករណីនេះ បណ្ដាលឱ្យទាហានថៃ ចំនួន១១នាក់របួសធ្ងន់។ និងទី៤៖ នៅថ្ងៃទី១២.០៨.២០២៥ របួសធ្ងន់ម្នាក់ទៀត។ -ពាក់ព័ន្ធការផ្ទុះមីននេះដែរ ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍ ដោយចោទប្រកាន់មកលើកម្ពុជាថា បានដាក់មីនថ្មី និងរំលោភអនុសញ្ញាអូតាវ៉ា។ -យ៉ាងណាក្ដីការចោទប្រកាន់នេះ ត្រូវបានកម្ពុជា បដិសេធចោល ដោយថា ជាការចោទប្រកាន់ ទាំងពុំបានស៊ើបអង្កេតឱ្យច្បាស់លាស់ពីសំណាក់បរទេស និយាយជារួម ភាគីថៃ សន្និដ្ឋានខ្លួនឯង ចោទប្រកាន់មកលើកម្ពុជា ដោយខ្លួនឯង៕
Post a Comment (0)
Previous Post Next Post

Social