គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០២នាក់ពាក់ព័ន្ធករណី



ខេត្តកំពង់ស្ពឺ៖ ថ្ងៃព្រហស្បតិ៍ ០៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលា ម៉ោង ០០:១៧នាទី កំលាំងប៉ុស្តិ៍ព្រះនិព្វាន្ត សហការណ៍ជាមួយ កំលាំងជំនាញស្រុកគងពិសី ល្បាតមកដល់ចំណុចក្លោងទ្វាវត្តត្រពាំងវែង ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន្ត បាន ឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០២នាក់  ១.ឈ្មោះ ចិន សុខជា  ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

២.ឈ្មោះ សូ ជីអូ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឬស្សី ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  ត្រួតពិនិត្យដកហូតបាន ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់តូច ទូរសព្ទចំនួន២គ្រឿង ម៉ូតូសណ្តោងរឺម៉ក១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។





Post a Comment (0)
Previous Post Next Post

Social