គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទីតាំងល្បែងស៊ីសងមួយន្លែង នៅក្នុងបុរីប៉េងហួត បើកលេងបានយ៉ាងរំភើយ រីឯសមត្ថកិច្ចបែរជាមិនដឹង

ខណ្ឌច្បាអំពៅ÷ទីតាំងល្បែងសុីសងខុសច្បាប់របស់ចិន មួយកន្លែង យីហោ ហាងកាឡាក់សុី ស្ថិតនៅក្នុងបុរីប៉េងហួត បឹងឈូក ផ្ទះលេខ៩៧.៩៩ ផ្លូវP11សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លួចលាក់បង្កប់បើកល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាមិនដឹង ។ យោងតាមប្រភពរូបភាព វីដេអូដែលអង្គភាពសារព័ត៌មានយើងទទួលបាន ពីទីតាំងរបស់ចិនខាងលើ ដែលបង្កប់លួចលាក់លេងល្បែងស៊ីសង សូម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ លោក ចេងមុន្នីរ៉ា អភិបាលខណ្ឌ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាកឱ្យអនុវត្តន៏ ។ យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។ ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខ 096 334 1180
Post a Comment (0)
Previous Post Next Post

Social