គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

តំណាងអយ្យការចោទប្រកាន់យុវតី២នាក់ ដែលចាក់សម្លាប់ជីដូន នៅខណ្ឌច្បារអំពៅ ព្រោះតែលោកយាយហាមឃាត់ខ្លួនមិនឲ្យមានស្នេហាក្នុងវ័យសិក្សា!

(ភ្នំពេញ)៖ លោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានសម្រេចចោទប្រកាន់យុវតី២នាក់ ដែលចាក់សម្លាប់ជីដូនខ្លួនឯង នៅខណ្ឌច្បារអំពៅ ពីបទ «ឃាតកម្មតគិតទុកជាមុន»។ មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានឲ្យដឹងថា ក្រោយការចោទជនដៃដល់ដែលជាចៅស្រី ត្រូវបញ្ជូនសំណុំរឿងរួមទាំងវត្ថុតាងផង ទៅចៅក្រមស៊ើបសួរដើម្បីចំណាត់ការនីតិវិធីបន្ត។ បើតាមរបាយការណ៍របស់សមត្ថកិជំនាញ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យខ្លួនចំនួន២នាក់ ដែលជាចៅស្រីបង្កើត ក្រោយពួកគេបានធ្វើសកម្មភាពចាក់សម្លាប់យាយបង្កើតរបស់ខ្លួន ដោយហេតុព្រោះតែខឹងរឿង ហាមឃាត់មិនឲ្យមានស្នេហាក្នុងវ័យកំពុងសិក្សាររៀនសូត្រ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ៣អA តាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ទី គង់ អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ដោយឡែក ជនសង្ស័យទី១៖ឈ្មោះ សេង ច័ន្ទ បូណ៍មី អាយុ១៩ឆ្នាំ និងទី២៖ឈ្មោះ សេង ហេង សានីកា អាយុ១៨ឆ្នាំ។ បើតាមមន្ត្រីនគរបាលដែលបានទៅដល់កន្លែងកើតហេតុ និងពិនិត្យស្ថានភាពសពស្ត្រីរងគ្រោះ បានរកឃើញមានស្លាកស្នាមចាក់កាំបិតពីក្រោយខ្នង។ ទើបកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ចំនួន២នាក់ ជាចៅស្រីបង្កើត ដែលស្នាក់នៅជាមួយគ្នានាំយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់ បានសារភាពចំពោះមុខសមត្ថកិច្ចថា កាលពីវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយខ្លួនបានយកកាំបិតចុងស្រួច ចាក់ទៅលើលោកយាយពីក្រោយខ្នងចំនួន១កាំបិត បណ្តាលឲ្យហូរឈាមស្លាប់តែម្តង។ មូលហេតុ ខ្លួនបានគុំកួនជាមួយលោកយាយជាយូរមកហើយ ព្រោះតែលោកយាយបានហាមឃាត់ខ្លួនមិនឲ្យមានស្នេហាក្នុងវ័យសិក្សា៕





Post a Comment (0)
Previous Post Next Post

Social