រន្ធត់ខ្លាំងណាស់បុរសម្នាក់ជិះម៉ូតូបុកគ្នាជាមួយរុឺម៉កពេញទំហឹងបណ្ដាលឲ្យជុងខ្លួនដោតជាប់និងដែករុឺម៉កស្លាប់យ៉ាងអាណោចអាធ័ម ទោះបីជាក្រុមសង្រ្គោះ៧១១ព្យាយាមកាត់ដែកជួយយកជនរងគ្រោះចេញមកបានតែសោកស្ដាយជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហេីយ ទីតាំងកេីតហេតុនៅលេីផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង៨ជាងយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ។ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ សពផង ។






