គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រន្ទះបាញ់នៅផ្ទះលំហែអូរពាមគ្រែ ស្រុកស្វាយលើ បណ្ដាលឱ្យមនុស្ស៤នាក់រងរបួស!


ខេត្តសៀមរាប៖ យ៉ាងហោចណាស់មនុស្សចំនួន ៤ នាក់ បានរងរបួសក្នុងហេតុការណ៍ដោយរន្ទះបាញ់នៅរសៀលថ្ងៃនេះ។ នេះបើតាមព័ត៌មានបឋម ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច។


ហេតុការណ៍បានកើតឡើង នៅចំណុចផ្ទះលំហែ អូរពាមគ្រែ ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅវេលាម៉ោងជាង១រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។


យោងតាមព័ត៌មានបឋមបានរាយការណ៍ថា ជនរងគ្រោះករណីរន្ទះបាញ់បណ្តាលឲ្យរបួសស្រាល៤នាក់៖

១. ឈ្មោះ អ៊ូ មករា ភេទប្រុសអាយុ៤៦ឆ្នាំ  ទីលំនៅភូមិដុកក្រសាំង ឃុំព្រែកតូច ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង លេខទូរស័ព្ទ 067 464414។

២. ឈ្មោះ ទន់ សូលាង ភេទប្រុសអាយុ៣២ ឆ្នាំ ភូមិទួលស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប លេខទូរស័ព្ទ 017 809810។

៣. ឈ្មោះ គឿម គន្ធា ភេទស្រី អាយុ២៦ឆ្នាំ អាការៈសន្លប់បានដឹងខ្លួន ទីលំនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប លេខទូរស័ព្ទ 076 5246 883។

៤. កុមារា  វ៉ុន ជីវ័ន្ត ភេទប្រុសអាយុ៤ឆ្នាំ ទីលំនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី សៀមរាប។


ប្រភពបានរាយការណ៍ថា បន្ទាប់ពីកើតហេតុភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ បានចុះទៅដល់ហើយជនរងគ្រោះ ត្រូវបានបងប្អូនបញ្ជូនទៅមណ្ឌលសុខភាពអន្លង់ធំ៕






Post a Comment (0)
Previous Post Next Post

Social