គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចរថយន្ត!


នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងហ្រហែល២១:០០នាទីយប់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចរថយន្ត០១គ្រឿងម៉ាក TOYATA PRIUS  ស៊េរីឆ្នាំ២០០៧ ពណ៍ប្រផេះ) ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើស្ថិតនៅចំណុច​ភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣២AE0 ផ្លូវលេខ១១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០១:២៥នាទីយប់រំលងអាធ្រាត ។

     *ជនសង្ស័យ:

-ឈ្មោះ មាស សំណាក់ ហៅ ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ  ។

  *វត្ថុតាងចាប់យក

-រថយន្ត០១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ គ្មានស្លាកលេខ មានលេខម៉ាសុីន1NZ4337956 និងលេខតួJTDKB20U073214450(ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពលួចយក)។

        -ជនរងគ្រោះ:

-ឈ្មោះ ថុល រ៉ាឌី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះលេខ៣២AE0 ផ្លូវលេខ១១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

បច្ចុប្បន្ន ៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក  ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។





Post a Comment (0)
Previous Post Next Post

Social