(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារមួយកន្លែងទល់មុខស្ថានទូតបារាំង ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនបរទេសជាង១០០នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
![]() |















