គេហទំព័រ (www.khemaraknews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នគរបាល បង្ក្រាបករណីឆបោកមានក្រុមចាត់តាំង ដែលបន្លំភ្នាក់ងារធនាគារអេស៉ីលីដា ឧស្សាហ៍ខលទៅប្រជាពលរដ្ឋ ដើម្បីលួចយកលុយក្នុងកុងធនាគារ!


កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ មានជនសង្ស័យបានទាក់ទងទៅជនរងគ្រោះ ដោយអះអាងថា គេជាភ្នាក់ងាររបស់ធនាគារអេស៊ីលីដា ត្រូវធ្វើបច្ចុប្បន្នភាពគណនី ហើយសុំឲ្យផ្តល់ព័ត៌មានមួយចំនួនដែលពាក់ព័ន្ធក្នុងការបើកគណនីផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។ ស្រាប់តែនៅវេលាម៉ោងប្រហែល៥ល្ងាច ជនរងគ្រោះបានពិនិត្យសមតុល្យគណនីរបស់ខ្លួន ឃើញបាត់សាច់ប្រាក់អស់ពីក្នុងគណនី ហើយលេខទូរស័ព្ទ និងគណនីត្រូវបានគេយកទៅប្រើប្រាស់ និងគ្រប់គ្រង។


ដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល និងលោកឧត្តមសេនីយ៍ត្រី លន់ ចាន់ផាគែន អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវ និងឈានដល់កំណត់បានមុខសញ្ញាសង្ស័យចំនួន២នាក់ និងបានស្នើសុំដីកាបញ្ជាឲ្យចូលខ្លួន រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០យប់ ទើបឃាត់ខ្លួនបានមុខសញ្ញាចំនួន៣នាក់មានឈ្មោះ៖


១៖ ឈ្មោះ សៀម ដាណែត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ

២៖ ឈ្មោះ ខុន ប្រុសពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ

៣៖ ឈ្មោះ សាត វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ


តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ សែម ដាណែត បានរាវលេខបញ្ជូលទៅក្នុង APP ធនាគារអេស៊ីលីដា ក្រោយពីដឹងថា លេខទូរស័ព្ទប្រើប្រាស់គណនី អេស៊ីលីដា ក៏បានទូរស័ព្ទទៅជនរងគ្រោះ ដោយអះអាងថា ខ្លួនជាភ្នាក់ងារអេស៊ីលីដា ហើយត្រូវធ្វើបច្ចុប្បន្នភាពគណនី។ បន្ទាប់ពីជនរងគ្រោះមានការជឿជាក់ ហើយជនសង្ស័យបានបញ្ចូលលេខជនរងគ្រោះម្តងទៀត ទៅក្នុង APP ដើម្បីឲ្យក្រុមហ៊ុនទូរស័ព្ទ ផ្ញើលេខសម្ងាត់៦ខ្ទង់ (សារសម្ងាត់ OTP) ហើយយកលេខ៦ខ្ទង់បញ្ចូលទៅក្នុង APP គណនីរបស់ជនរងគ្រោះ។


ដើម្បីដកប្រាក់ពីគណនីបានជនសង្ស័យបានប្រើល្បិចថា អ្នកដែលប្រើប្រាស់សេវាអេស៊ីលីដា និងមានបន្ថែមទឹកប្រាក់លើកទឹកចិត្ត ហើយបង្គាប់ឲ្យជនរងគ្រោះ យកលេខសម្ងាត់៦ខ្ទង់ ទៅគុណនឹង៦ ចែកនឹង១០០ឃើញលទ្ធផលប៉ុន្មានឲ្យផ្ញើទៅពួកគេ។ បន្ទាប់ពីបានលេខនោះហើយ ជនសង្ស័យបានយកទៅចែកនឹង៦វិញ និងឃើញលេខសម្ងាត់របស់ជនរងគ្រោះ ហើយបានចូលទៅគ្រប់គ្រងគណនីតែម្តង។


ជនសង្ស័យ គឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពបោកប្រាស់ជនរងគ្រោះជាច្រើននាក់ សរុបជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ។ ពួកគេតែងតែជួលបន្ទប់ខុនដូរស្នាក់នៅ ដើម្បីធ្វើសកម្មភាព ព្រោះមានសភាពស្ងប់ស្ងាត់ គ្មានសំឡេងរំខាន ប្រៀបដូចស្ថានភាពនៅក្នុងធនាគារដើម្បីឲ្យជនរងគ្រោះមានភាពជឿជាក់។

បច្ចុប្បន្នកម្លាំងជំនាញយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធី៕










Post a Comment (0)
Previous Post Next Post

Social