កម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវពត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន៣នាក់ (ស្រី១នាក់) រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស សមគំនិត និងទទួលផលចោរកម្ម ដើម្បីបន្តនីតិវិធីច្បាប់។
ជនសង្ស័យទាំង៣នាក់ មានឈ្មោះដូចខាងក្រោម÷
១/ ឈ្មោះ Li Wen Long អាយុ២៦ឆ្នាំ ភេទប្រុស ជនជាតិចិន
២/ ឈ្មោះ ឌឹម ស្រីពៅ អាយុ២៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ
៣/ ឈ្មោះ សីហា សុីយ៉ានុត អាយុ៣០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ
+ វត្ថុតាងរួមមាន÷
១- LapTop ម៉ាក Asus ចំនួន ០១គ្រឿង
២- ទូរសព្ទម៉ាក iPhone 17promax ពណ៌ទឹកក្រូច ចំនួន ០១គ្រឿង
៣- ទូរសព្ទម៉ាក oppo ចំនួន ០២គ្រឿង
៤- ទូរសព្ទ ម៉ាក iPhone SE ចំនួន ០១គ្រឿង
៥- កន្ត្រៃកាត់ដែក ចំនួន ០១
៦- ធុងទឹកកក ពណ៌ក្រហម ចំនួន ០១
៧- អាវយឺត ចំនួន ០១
+ ដោយឡែកចំពោះ លោហ:ធាតុពណ៏លឿង ទម្ងន់ ៨តំម្លឹង ៥ជី មន្រ្តីជំនាញកងរាជអាវុធហត្ថ បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ៕



