(បន្ទាយមានជ័យ) ៖ សមត្ថកិច្ច ខេត្តបន្ទាយមានជ័យបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងចំពោះសមត្ថភាពរយុវជនម្នាក់ ដែលលប់លួចប្រព្រឹត្តបទល្មើសឆបោកបច្ចេកវិទ្យា ឬ"Online Scam" តែម្នាក់ឯង។
ជាក់ស្តែងយុវជនឈ្មោះ ស៊ុន វីរៈ អាយុ ២២ឆ្នាំ ដែលជាជនសង្ស័យ ត្រូវបាន កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ទើបតែបានបង្រ្កាបករណីឆបោកមួយកន្លែង ជនសង្ស័យមានម្នាក់ឯងគត់ បានបើកការិយាល័យប្រព្រឹត្តបទល្មើសដោយខ្លួនឯង។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦៖
ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យគោលដៅសង្ស័យចំនួន ០៣ទីតាំង ក្នុងក្រុងសិរីសោភ័ណ ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។
លទ្ធផលនៃការចុះបង្រ្កាប
សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសចំនួន ០១កន្លែង ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ដែលមានជនសង្ស័យឈ្មោះ ស៊ុន វីរៈ អាយុ ២២ឆ្នាំ ជាអ្នកគ្រប់គ្រង និងធ្វើសកម្មភាពតែម្នាក់ឯង។
វត្ថុតាងដែលដកហូតបានរួមមាន៖
* កុំព្យូទ័រលើតុ (Desktop) ចំនួន ០១ឈុត (ម៉ូនីទ័រ, ធុង CPU និងក្តារចុច)។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងធ្វើកោសល្យវិច្ច័យបន្តតាមនីតិវិធីច្បាប់ ៕




