(ភ្នំពេញ) ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំផ្ទាល់ដោយលោកជិន ប៊ុនធឿន បានចុះពិនិត្យជាក់ស្ដែង នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ចំនួន៥ផ្ទះ បានរកឃើញ ជនបរទេសស្នាក់នៅសរុបចំនួន ១៣នាក់ ស្រី ០១នាក់ ។ ក្រោមការត្រួតពិនិត្យ មន្ត្រីជំនាញ បានរកឃើញមានជាប់ពាក់ព័ន្ធ នឹងបទល្មើសSCAM ONLINE ពិតប្រាកដ ។ នេះបើតាមរដ្ឋបាលខណ្ឌប្ញស្សីកែវដែលបានផ្សព្វផ្សាយនាយប់ថ្ងៃខែឆ្នាំដដែលនេះ។
រដ្ឋបាលខណ្ឌប្ញស្សីកែវ បញ្ជាក់ថា អនុវត្តបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំងជំនាញ បានតាមដានឃ្លាំមើលប៉ុន្មានថ្ងៃកន្លងមក។
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈ បញ្ជាការឯកភាព រដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចំរុះចុះត្រួតពិនិត្យជាក់ស្ដែង នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ចំនួន៥ផ្ទះ បានរកឃើញ ជនបរទេសស្នាក់នៅសរុបចំនួន ១៣នាក់ ស្រី ០១នាក់ ។
ក្រោយការត្រួតពិនិត្យកម្លាំងជំនាញបានរកឃើញមានជាប់ពាក់ព័ន្ធ នឹងបទល្មើសSCAM ONLINE ពិតប្រាកដមែន។
បច្ចុបន្ន ជនបទបរទេសខុសច្បាប់ និងសម្ភារៈពាក់ព័ន្ធទាំងនេះត្រូវបានប្រគល់ជូនកម្លាំងជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ទៅតាមផ្លូវច្បាប់៕









